អំពីក្រុមហ៊ុន

  • ឈ្មោះក្រុមហ៊ុន:
S. JAPAN FITNESS SYSTEM CO., LTD.
  • អាស័យដ្ឋាន:
បន្ទប់លេខ SW3 ជាន់ផ្ទាល់ដី កាំបូឌីយ៉ាណា ផ្លូវលេខ ៣១៣ តីរវិថី ព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ ប្រទេសកម្ពុជា
  • បង្កើតឡើង:
ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៨
  • ស្ថាបនិក:
លោក ហ៊ិដេអុ សាតូ
  • បុគ្គលិក:
២៦ នាក់ (គិតត្រឹមថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៩)

អំពីសេវាកម្ម

1. គ្រប់គ្រងក្លឹបហាត់ប្រាណ (គំរោងផ្ទាល់ខ្លួន)

a. រៀបចំនិង​គ្រប់គ្រងគំរោងផ្ទាល់ខ្លួន

2. *គ្រប់គ្រងក្លឹបហាត់ប្រាណនិងមជ្ឈមណ្ឌលកីឡា (សេវាគ្រប់គ្រងគំរោងផ្សេងៗ)

a. គ្រប់គ្រងបន្ទប់បរិក្ខារនិងសម្ភារៈជូនម្ចាស់អាជីវកម្មណាមួយ
–កន្លែងស្នាក់នៅ (បុរី),ផ្ទះល្វែងសម្រាប់ជួល, សណ្ឋាគារ, ការិយាល័យសម្រាប់ជួល, និងមជ្ឈមណ្ឌលកីឡាឬក្លឹបហាត់ប្រាណ

*ក្រុមហ៊ុន S. Japan Fitness System ទទួលខុសត្រូវនូវរាល់ប្រតិបត្តិការនៃអចលនទ្រព្យនិងគ្រឿងបរិក្ខាររបស់ម្ចាស់អាជីវកម្ម

3. បញ្ចូនគ្រូបង្ហាត់ផ្នែកកាយសម្បទាទៅដោយផ្ទាល់

a. បញ្ជូនគ្រូបង្ហាត់ផ្នែកកាយសម្បទាតាមការស្នើសុំ

4. សេវាផ្តល់ប្រឹក្សាក្នុងរៀបចំឬគ្រប់គ្រងមជ្ឈមណ្ឌលកីឡា

a. ផ្តល់ប្រឹក្សាជូនក្លឹបហាត់ប្រាណក្នុងការរៀបចំឬ ការជ្រើសរើសឧបករណ៍ប្រើប្រាស់ស្របតាមការស្នើសុំ

5. សេវាត្រួតពិនិត្យលើគ្រូបង្ហាត់ផ្នែកកីឡាផ្សេងៗ

a. កម្មវិធីវាយតម្លៃលើគ្រូបង្ហាត់ដែលមានការទទួលស្គាល់ត្រឹមត្រូវ

*ពួកយើងជាដៃគូសហការផ្ដាច់មុខនៅកម្ពុជារបស់ក្លឹបហាត់ប្រាណ Les Mills (https://www.lesmills.com/)

Sato_gunze-Mr.-Sato

S. JAPAN FITNESS SYSTEM CO., LTD.

លោក ហ៊ិដេអុ សាតូ បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យផ្នែកកាយសម្បទាពីប្រទេសជប៉ុនក្នុងឆ្នាំ​ ១៩៨៣ និងបានចូលបម្រើការនៅក្រុមហ៊ុនដ៏ល្បីល្បាញប្រចាំប្រទេសជប៉ុនក្នុងឆ្នាំដដែលនេះផងដែរ។ ថ្វីត្បិតតែការវាយសីជាកីឡាដែលគាត់ចូលចិត្តបំផុត ប៉ុន្តែគាត់ក៏ធ្លាប់ធ្វើជាគ្រូបង្រៀនហែលទឹក គ្រូបង្ហាត់ផ្នែកកាយសម្បទា និងគ្រូបង្រៀនវាយកូនហ្គោល មុនពេលគាត់ក្លាយជាអ្នកគ្រប់គ្រងក្លឹបហាត់ប្រាណចំនួន៥។

.

គាត់បានលាលែងពីតំណែងបន្ទាប់ពីគាត់បញ្ចប់គម្រោងអភិវឌ្ឍន៍ជាច្រើនដូចជាគម្រោងហាង អាជីវកម្ម និងសិទ្ធិជំនួញថ្មីៗជាច្រើន។

បន្ទាប់មកលោក សាតូ បានចូលប្រឡូកក្នុងឧស្សាហកម្មហាត់ប្រាណធនកណ្ដាលចាប់ពីឆ្នាំ ២០០៥​ ដល់ ២០១៨ ដែលគាត់បានគ្រប់គ្រងនិងរៀបចំគំរោងអាជីវកម្មក្នុងនាមគាត់ជាអ្នកគ្រប់គ្រងនៅក្រុមហ៊ុនពីរផ្សេងគ្នា។

ប្រវត្តិរូបសង្ខេបរបស់លោក ហ៊ិដេអុ សាតូ

ចាប់តាំងពីឆ្នាំ ២០១៥ លោកសាតូបានគ្រប់គ្រងនិងចូលរួមក្នុង:

 
  • ការបើកសម្ភោធហាងចំនួន ៩​​ ក្នុងប្រទេសជប៉ុន
  • ការបើកសម្ភោធហាងចំនួន ២ ក្នុងប្រទេសកម្ពុជា
  • គ្រប់គ្រងប្រតិបត្តិការក្នុងហាងចំនួន ៤៧​​ នៅប្រទេសជប៉ុន (រួមបញ្ចូលទាំងហាងផ្គត់ផ្គង់សម្ភារៈហាត់ប្រាណ)

លោក សាតូ​ បានបង្កើតក្រុមហ៊ុន S. JAPAN FITNESS SYSTEM CO., LTD នៅខែ តុលា ឆ្នាំ​២០១៨។​