ក្លឹបហាត់ប្រាណ + កម្មវិធី/ បន្ទប់បរិក្ខារ

ក្លឹបហាត់ប្រាណ

ក្លឹបហាត់ប្រាណរបស់យើងមានសម្ភារៈគ្រប់មុខ ដូចជាម៉ាស៊ីនរត់ និងម៉ាស៊ីនអេលីបទ័រដើម្បីសម្រកទម្ងន់ជាមួយនឹងការហាត់ប្រាណដោយជិះកង់។ គ្រប់សមាជិកទាំងអស់នឹងទទួលបានការវិភាគរាងកាយរបស់ពួកគេដោយប្រើប្រាស់ម៉ាស៊ីន InBody ដ៏ទំនើបដែលអាចពិនិត្យ មើលខ្លាញ់សាច់ដុំ កម្រិតនៃការធាត់លើសទម្ងន់ សមាសធាតុនៃសារធាតុចិញ្ចឹមនិងរ៉ែក្នុងខ្លួន និងមានអ្វីជាច្រើនផ្សេងទៀត។ ពួកយើងក៏មានតារាងដើម្បីពិនិត្យមើលនិងបង្កើនប្រសិទ្ធភាពនៃការហាត់ប្រាណផងដែរ។

គ្រូបង្ហាត់របស់យើងត្រៀមខ្លួនជាស្រេចក្នុងការផ្ដល់ដំបូន្មានទាក់ទងនឹងសុខភាពនិងកាយសម្បទារបស់អ្នក។ សមាជិកទាំងអស់នឹងទទូលបានក្លឹបហាត់ប្រាណដែលមានអនាម័យ ស្រស់ស្អាតនិងមានស្ដង់ដារខ្ពស់ ប្រកបដោយសុវត្ថិភាព និងវិជ្ជាជីវៈខ្ពស់។