ក្លឹបហាត់ប្រាណ + កម្មវិធី/ បន្ទប់បរិក្ខារ

យូហ្កា

យូហ្កាគឺជាការហាត់ប្រាណបែបសមាធិ ដើម្បីអប់រំសុខភាពផ្លូវចិត្តដែលមានប្រភពមកពីប្រទេសឥណ្ឌាតាំងពីសម័យបុរាណមកម្ល៉េះ។ យូហ្កាគឺជាចំណែកមួយនៃវប្បធម៌និងទំនៀមទំលាប់របស់សាសនាហិណ្ឌូ។ សាលានិងការបង្ហាត់យូហ្កាមានជាច្រើនទម្រង់ និងគោលបំណងខុសៗពីគ្នាដោយយោងទៅតាម សាសនាហិណ្ឌូ សាសនាព្រះពុទ្ធ និងសាសនាJainism។ ចំណែកនៅលោកខាងលិចវិញ ជារឿយៗគេប្រើក្បាច់យូហ្កាសម័យទំនើបដែលមានឈ្មោះថាហាថា ‘Hatha’ ។ យូហ្កាហាថា ‘Hatha’ គឺភាគច្រើនមានក្បាច់និងទម្រង់ដែលត្រូវបានស្គាល់ថាអាសាណាស ‘asanas’ ។

សារៈប្រយោជន៍នៃយូហ្កាទាំងប្រាំពីរប្រភេទ:

1. Dynamic Yoga:

ជាទម្រង់យូហ្គាដែលមានលក្ខណៈរហ័សនិងមានភាពរលូន ធ្វើឲ្យរាងកាយនិងផ្លូវចិត្តរបស់អ្នកហាត់មានភាពខ្លាំងក្លាជាងមុន ពោរពេញដោយថាមពល និងមានសុខភាពល្អ។

2. Hot Yoga:

ជាលំនាំយូហ្គាមួយបែប ដែលរួមផ្សំគ្នារវាងការធ្វើចលនាដង្ហើម នឹងលក្ខខណ្ឌហ្វឹកហាត់ក្តៅ និងសើម ដើម្បីជួយដល់អ្នកហាត់ក្នុងការបង្កើនការបត់បែនខ្លួន (Flexibility)។

3. Hatha Yoga:

រួមផ្សំរវាងអាសាណា (asana) និងប្រាណាយ៉ាម៉ា (pranayama) ដើម្បីផ្តល់ជូនអ្នកហាត់នូវភាពស្រស់ស្រាយទាំងផ្លូវកាយ និងផ្លូវចិត្ត។ វាជាទម្រង់យូហ្គាដ៏ស្រទន់និងមានលក្ខណៈយឺត សាកសមសម្រាប់អ្នកហាត់ប្រាណកម្រិតដំបូង។

4. Gentle Yoga:

ជាទម្រង់យូហ្គាដែលសាកសមបំផុតសម្រាប់អ្នកហាត់ប្រាណកម្រិតដំបូង បុគ្គលដែលមានបញ្ហាក្នុងការធ្វើចលនា និងមានការតឹងណែនផ្នែកសន្លាក់ (ដោយសារការហាត់ប្រាណបានតិចតួច)។ វាគឺជាទម្រង់យូហ្គា ដែលមានភាពស្រទន់ យឺត និងផ្តល់នូវអារម្មណ៍ស្រស់ស្រាយសម្រាប់អ្នកហាត់។

5. Stretching Yoga:

បង្កើនសមត្ថភាពក្នុងការបត់បែនខ្លួន ការធ្វើចលនា និងកាត់បន្ថយភាពតឹងណែននៃសន្លាក់។

6. Yoga Balance:

បង្កើនលំនឹងដល់ផ្នែកទាំងអស់នៃរាងកាយរបស់អ្នកហាត់ (កំភួនដៃ ក្បាល ឆ្អឹងជំនីទ្រូង ឆ្អឹងត្រគាក ភ្លៅ និងផ្នែកដទៃទៀត) តាមរយៈលំនាំហាត់ប្រាណដែលផ្តោតលើលំនឹង និងទីប្រជុំទម្ងន់របស់រាងកាយ។

7. Yoga Therapy:

កើតចេញពីការរួមបញ្ចូលគ្នារវាងលំនាំហាត់ប្រាណផ្នែកជំហ ដំណកដង្ហើម និងការសមាធិ។ ទម្រង់យូហ្គាមួយនេះ ជួយបង្កើនសុខភាពផ្លូវកាយ និងផ្លូវចិត្តសម្រាប់អ្នកហាត់។