ក្លឹបហាត់ប្រាណ + កម្មវិធី/ បន្ទប់បរិក្ខារ

ហ្សូមបា

ជាលំនាំហាត់ប្រាណ ដែលបង្កើតឡើងដោយអ្នករាំនិងអ្នកបង្កើតក្បាច់រាំជនជាតិកូលំប៊ីដែលមានឈ្មោះថា អាល់ប៊ឺតតូ Alberto “Beto” Perez អំឡុងឆ្នាំ ១៩៩០ ។

ហ្សូមបាជាការបញ្ជូលគ្នានៃការរាំនិងចលនាអារ៉ូប៊ិច (aerobic) ជាមួយតន្រ្ដីញាក់កន្ត្រាក់អារម្មណ៍។ ក្បាច់រាំនេះមានបញ្ចូលក្បាច់ hip-hop, soca, samba, salsa, merengue និង mambo ក៏ដូចជាការហាត់ប្រាណទំរង់អង្គុយ លត់ជង្គង់ និងងើបចុះឡើងផងដែរ។

ហ្សូមបាគឺជាកម្មវិធីហាត់ប្រាណដែលបញ្ចូលតន្រ្តីឡាទីននិងតន្រ្តីអន្តរជាតិជាមួយនឹងក្បាច់រាំជាច្រើនមុខ។ ចង្វាក់រាំហ្សូមបាគឺជាការធ្វើចលនាពីលឿនទៅយឺត និងពីយឺតទៅលឿនផងដែរ។

អត្ថប្រយោជន៍នៃចង្វាក់រាំ ហ្សូមបា

១. ចង្វាក់រាំ ហ្សូមបា គឺជាការហាត់ប្រាណដោយការធ្វើចលនាពេញរាងកាយ (cardio) និងចង្វាក់​អារ៉ូប៊ិច (aerobic) ដែលអាចកាត់បន្ថយកាឡូរីបានយ៉ាងច្រើន។

២. ការសិក្សាបានបង្ហាញថាមនុស្សម្នាក់អាចបន្ថយកាឡូរីពី ៣០០​ ទៅ ៩០០ កាឡូរី នៅពេលដែលពួកគេរាំចង្វាក់ហ្សូមបាក្នុងរយៈពេលមួយម៉ោង​។

៣. ដោយសារតែចង្វាក់រាំហ្សូមបាផ្ដល់ជម្រើសច្រើនក្នុងការហាត់ ដូចនេះចង្វាក់រាំហ្សូមបាគឺមានសុវត្ថិភាពសម្រាប់មនុស្សគ្រប់វ័យ​ ដែលមានន័យថាមនុស្សអាយុចាប់ ០​ ដល់ ១០០​អាចចូលរាំក្បាច់អារ៉ូប៊ិច (aerobic) បាន។

៤. ថ្នាក់មួយចំនួនគឺផ្ដោតលើមនុស្សវ័យចំណាស់ដែលវាអាចជួយបង្កើនកម្លាំង សម្រួលចលនា តម្រង់រាងកាយ និង​បង្កើនទំនាក់ទំនងក្នុងសង្គមរបស់ពួកគាត់។